(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចឧបត្ថម្ភអង្ករ ២០តោន ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ១៩។

ការឧបត្ថម្ភខាងលើដោយសង្កេតឃើញថា ខេត្តប៉ៃលិន ដែលជាខេត្តនៅជាប់ព្រំដែនប្រទេសថៃ មានពលករខ្មែររាប់ពាន់នាក់ ត្រឡប់ពីប្រទេសថៃជាច្រើនក្នុងមួយថ្ងៃៗ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក៕