(ត្បូងឃ្មុំ)៖ ប្រឡាយ «តាឌុក» មានទីតាំងស្ថិតនៅភូមិស្រែសៀម និងភូមិអណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ មានប្រវែង ២៥០០ម៉ែត្រ ជម្រៅ៣ម៉ែត្រ បាតក្រោម៣ម៉ែត្រ និងមាត់លើ១២ម៉ែត្រ ដែលត្រូវចំណាយទឹកប្រាក់ក្នុងការស្ដារចំនួន ៦៧,៨៥០ដុល្លារ និងអាចមានលទ្ធភាពស្រោចស្រពផ្ទៃដីដាំដុះប្រមាណ ៨០០ហិកតា ត្រូវបានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ។

ប្រឡាយទឹកនេះ សម្រាប់ប្រើប្រាស់ និងស្រោចស្រពដីស្រែ និងដំណាំចំការប្រមាណ ៨០០ហិកតា របស់ប្រជាពលរដ្ឋប្រមាណ ៥៤៨គ្រួសារ រស់នៅ០៤ភូមិ គឺភូមិទួលវិហារ ភូមិទឹកចេញ ភូមិអណ្តូងជា ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការស្តារប្រឡាយ «តាឌុក» គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានប្រគល់ជូន ដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ជាផ្លូវការ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក ហាក់ សុខមករា អភិបាលរងខេត្ត តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដោយមានការចូលរួមពីមន្ទីរជំនាញ អភិបាល អភិបាលរងស្រុក ត្បូងឃ្មុំ និងក្រុមការងារយុវជនខេត្ត-ស្រុក ក្រុមប្រឹក្សាឃុំជីរោរ៍២ មេភូមិ និងប្រជាពលរដ្ឋ។

ប្រឡាយទឹកនេះ សម្រាប់ប្រើប្រាស់ និងស្រោចស្រពដីស្រែ និងដំណាំចំការប្រមាណ ៨០០ហិកតា របស់ប្រជាពលរដ្ឋប្រមាណ ៥៤៨គ្រួសារ រស់នៅ០៤ភូមិ គឺភូមិទួលវិហារ ភូមិទឹកចេញ ភូមិអណ្តូងជា ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នាឱកាសនេះដែរ លោក ហាក់ សុខមករា បានដឹកនាំយុវជន និងប្រជាពលរដ្ឋដាំគ្រាប់ត្នោត និងដើមត្នោត សម្រាប់ជាគុណប្រយោជន៍ សម្រស់បរិស្ថាន ទប់ការហូរច្រោះបាក់ដី និងសំណូមពរដល់ប្រជាពលរដ្ឋសុំជួយ ចូលរួមថែរក្សាប្រើប្រាស់ប្រឡាយទឹកនេះ ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍រួមបានយូរអង្វែង និងសូមបន្តគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តអភិវឌ្ឍនមូលដ្ឋានភូមិឃុំ ស្រុក ខេត្ត ប្រទេសជាតិមានសុខសន្តិភាព បន្តទៀត និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ នៅពេលខាងមុខ៕