(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញចំនួនអ្នកឆ្លង៣១៤ករណី ដែលកំពុងធ្វើចត្តទ្បីស័កក្នុងមណ្ឌល និងជាសះស្បើយចំនួន៥៣នាក់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបានព្រលប់ថ្ងៃទី១៩ ខែសីហានេះ។

រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖