(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទទីតាំងមន្ទីរសម្រាកព្យាបាលសម្ភព ចាន់កាពួន ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ជាបណ្ដោះអាសន្ន ដើម្បីរកអ្នកពាក់ពន្ធ័បន្ថែមទៀត ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់។

ការបិទខ្ទប់នេះដោយអនុវត្តន៍ចាប់ពីម៉ោង ១០៖៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២0២១នេះ រហូតដល់មានសេចក្ដីសម្រេចថ្មី។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្ដោះអាសន្ននេះ រដ្ឋបាលខេត្តមានវិធានការដូចខាងក្រោម៖

*ទី១៖ ហ៊ុព័ទ្ធទីតាំងផ្សារកាបី ផ្អាកសកម្មភាពអាជីវកម្ម និងការចេញចូលទីតាំងខាងលើជាបណ្ដោះអាសន្ន។

*ទី២៖ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។

*ទី៣៖ ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ ចេញចូល និងមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើ ត្រូវមកតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ករណីមានរោគសញ្ញាផ្ដាសាយ ក្អក ហៀសំបោរ ឈឺបំពង់ក និងថប់ដង្ហើម និងរោគសញ្ញាផ្សេងៗ សូមរូសរាន់មកជួបក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព៕