(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ២០នាក់ បានព្យាបាលជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែសីហានេះ។

រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកជំងឺដែលបានរកឃើញថ្មីចំនួន១៥នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យបង្អែក១៦ មករា និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យល័យជាំក្សាន្ត ស្រុកជាំក្សាន្ត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៨៥៧នាក់ បានព្យាបាលជាសះស្បើយចំនួន ៥២២នាក់ ស្លាប់ចំនួន ៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៣២នាក់ទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖