(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៩៣នាក់, ជាសះស្បើយ៧៤៨ នាក់, ស្លាប់ចំនួន ១២នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៩លាន ៣៥ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣៩ម៉ឺននាក់ និងជាសះស្បើយជាង ១៨៧លាន ៦២ម៉ឺននាក់!

៣៖ រាជរដ្ឋាភិបាលកម្ពុជា ផ្អាកជ្រើសរើសមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្របខណ្ឌថ្មី សម្រាប់ឆ្នាំ២០២២ លើកលែងក្រសួងសុខាភិបាល

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៣៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា១០ម៉ឺនដុល្លារជូនកាកបាទក្រហមមីយ៉ាន់ម៉ា តាមរយៈស្ថានទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

៦៖ អភិបាលរដ្ឋតិចសាស់ «ឆ្លងជំងឺកូវីដ-១៩» ក្រោយពីបានចាក់វ៉ាក់សាំងពេញលេញ

៧៖ អំណោយសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ១៩របស់កម្ពុជា ត្រូវបានរៀបចំដាក់លើយន្តហោះរួចរាល់ ត្រៀមដឹកជញ្ជូនទៅមីយ៉ាន់ម៉ានៅព្រឹកស្អែក

៨៖ នូវែលសេឡង់រកឃើញអ្នកឆ្លងកូវីដ-១៩បំប្លែងខ្លួន Delta «៦នាក់ទៀត» ដែលសុទ្ធតែពាក់ព័ន្ធនឹងករណីទី១

៩៖ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់លំនៅឋាន អ៊ូស៊ានណា នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោយមានករណីឆ្លងជំងឺកូវីដបំប្លែងខ្លួន Delta

១០៖ អាមេរិកនឹងចូលទៅដឹកមនុស្សបន្ថែមទៀត ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់ធានាសុវត្ថិភាព

១១៖ ទូតចិនប្រចាំនៅកម្ពុជា៖ ពលរដ្ឋចិនជាង២០លាននាក់ ដាក់ញ្ញត្តិតាមអនឡាញទៅ WHO ឲ្យស៉ើបអង្កេតលើមន្ទីរពិសោធន៍ជីវសាស្រ្ត Fort Detrick នៅអាមេរិក ពាក់ព័ន្ធការរកប្រភពវីរុសកូវីដ១៩ ជៀសវាងប្រែក្លាយជារឿងនយោបាយ

១២៖ ចក្រភពអង់គ្លេសប្រកាសទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ២០,០០០នាក់

១៣៖ មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ មកទល់ពេលនេះ កម្ពុជាចម្រាញ់មាសបានជាង២១០គីឡូក្រាមហើយ !

១៤៖ តុលាការកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ករណីញុះញង់លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម

១៥៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យប្រុងប្រយ័ត្នចំពោះឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងខ្ពស់ ចាប់ពីថ្ងៃ១៨-២៤ ខែសីហា

- ព័ត៌មាន Fresh News Plus

១៖ ស្ថានទូតចិននៅកម្ពុជា៖ ពហុកីឡដ្ឋានជាតិមរតកតេជោ បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ

២៖ Pacquiao ទទួលបានតម្លៃខ្លួន ២៥លានដុល្លារពីការប្រកួតទល់នឹង Ugas នាថ្ងៃទី២១-សីហា

៣៖ លោក Russo ត្រូវបានក្លិប Boca Juniors បញ្ចប់តួនាទីជាអ្នកចាត់ការក្រុម

៤៖ Huawei អះអាងថានឹងត្រឡប់មកកាន់ «បល្ល័ង្កស្មាតហ្វូន» វិញ បើទោះបីជាទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់អាមេរិកក្ដី

៥៖ Ronaldo ឆ្លើយតបនឹងព័ត៌មានដែលចុះផ្សាយរូបគេផ្ទេរចេញពី Juventus គ្រាន់តែជាពាក្យនិយាយប៉ុណ្ណោះ

៦៖ តារារ៉េបល្បីឈ្មោះ Drake ទម្លាយថា លោកមានជំងឺកូវីដ-១៩ និងបណ្តាលឲ្យជ្រុះសក់

៧៖ ចិន បញ្ជូនអត្តពលិក ២៥១នាក់ទៅប្រជែងមេដាយនៅ Tokyo Paralympic 2020

៨៖ Bayern បំបាក់ Dortmund ដើម្បីលើកពានបើករដូវកាលអាល្លឺម៉ង់ Super Cup 2021

៩៖ ថ្នាក់ដឹកនាំកំពូលរបស់ Amazon និងជាទីប្រឹក្សាលោក Jeff Bezos លាឈប់ពីតំណេង

១០៖ រុស្ស៊ីផាកពិន័យក្រុមហ៊ុន Google ចំពោះការមិនលុបមាតិកាហាមឃាត់ និងបង្ខំឱ្យបើកការិយាល័យនៅក្នុងប្រទេសខ្លួន

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)