(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៩នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) និងស្លាប់ចំនួន ១នាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែសីហានេះ។

សូមជម្រាបថា គិតមកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៣,៤៤៥នាក់ ព្យាបាលជាសះស្បើយចំនួន ៣,២០៧នាក់ កំពុងសម្រាកព្យាបាលចំនួន ២៨០នាក់ និងស្លាប់ចំនួន៥៨នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖