(ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថខេត្ត លោក អៀង វ៉ាន់ឌី ក្រោមការសម្របសម្រួល តាមផ្លូវច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិឡាវ២នាក់ ព្រមទាំងដកហូតថ្នាំញៀន ប្រមាណ១គីឡូក្រាម។

ប្រតិបត្តិការចុះបង្ក្រាប និងចាប់ខ្លួនជនជាតិឡាវទាំង២នាក់ បានធ្វើឡើងនៅចំណុចដំក្រឡ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។ នៅពេលនេះកម្លាំងអាវុធហត្ថខេត្ត បាននិងកំពុងធ្វើការសួរនាំបន្តទៀត ចំពោះជនសង្ស័យទាំងនេះ៕