(ភ្នំពេញ)៖ រថយន្តម៉ាក Mercedes-Benz គឺជារថយន្តទំនើបទាន់សម័យសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។ រថយន្ត Mercedes-Benz មានប្រជាប្រិយភាព និងពេញនិយមនៅលើទីផ្សារពិភពលោក។ នៅក្នុងប្រទេសកម្ពុជាវិញ ឥស្សរជនជាន់ខ្ពស់ អភិជន មន្រ្តីទូត មន្រ្តីរាជរដ្ឋាភិបាល ឧកញ៉ា មន្រ្តីអង្គការសង្គមស៊ីវិលជាន់ខ្ពស់ និងអ្នកជំនួញធំៗ បាននិងកំពុងប្រើប្រាស់រថយន្ត Mercedes-Benz។

ប្រសិនបើអតិថិជនទិញរថយន្ត Mercedes-Benz នៅមុនថ្ងៃទី១ខែមេសា ជាពិសេសនៅថ្ងៃទី២៨ និង២៩ខែមីនានេះ អតិថិជននឹងទទួលបានតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក។ និយាយបែបផ្សេង មានន័យថា ចាប់ពីថ្ងៃទី១ខែមេសាតទៅ តម្លៃរថយន្ត Mercedes-Benz នឹងឡើងថ្លៃ ពីព្រោះ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងដំឡើងថ្លៃអាករពិសេស រហូតដល់១៥ភាគរយបើប្រៀបធៀបទៅនឹងពន្ធកាលពីឆ្នាំ២០១៥កន្លងមក។

ប្រការនេះវានឹងធ្វើឲ្យតម្លៃរថយន្ត Mercedes-Benz ឡើងថ្លៃខ្ពស់ជាងមុន។ នេះគឺជាការជម្រាបជូនពីក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ខូអិលធីឌី ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយ រថយន្តម៉ាក Mercedes-Benz នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តំណាងក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ខូអិលធីឌី បានឲ្យដឹងទៀតថា អតិថិជនអាចទទួលបានប្រាក់ចំណាញរាប់ម៉ឺនដុល្លារ ប្រសិនបើអតិថិជនសម្រេចចិត្តទិញរថយន្ត Mercedes-Benz ឲ្យបានមុនកាលបរិច្ឆេទថ្ងៃទី១ ខែមេសា ជាពេលវេលាដែលរដ្ឋាភិបាលកម្ពុជា គ្រោងដំឡើងពន្ធអាករពិសេសទៅលើមុខទំនិញមួយចំនួន ជាពិសេសពន្ធលើការនាំចូលរថយន្តនេះតែម្តង។

ស្របពេលជាមួយគ្នា ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ខូអិលធីឌី សូមថ្លែងអំណរគុណចំពោះអតិថិជនដែលបានទិញរថយន្ត Mercedes-Benz ក្នុងកម្មវិធីដាក់តាំងបង្ហាញផ្តាច់មុខរថយន្តប្រណីតជាច្រើនប្រភេទម៉ាក Mercedes-Benz នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីទី២៤ និង២៥ ខែមីនា ឆ្នាំ២០១៦ កន្លងមក។

នៅក្នុងពិធីដាក់តាំងបង្ហាញផ្តាច់មុខរថយន្តប្រណីត Mercedes-Benz, ក្រុមហ៊ុនលក់រថយន្តបានចំនួន៨គ្រឿងភ្លាមៗ និងទទួលបានការបញ្ជាទិញចំនួន៣គ្រឿងបន្ថែមទៀតដោយសរុបទាំងអស់លក់បានចំនួន១១គ្រឿង។ ដោយឡែក នៅសល់ពេលវេលាតែថ្ងៃចន្ទនេះ និងថ្ងៃអង្គារ៍ស្អែកប៉ុណ្ណោះ ដែលជាថ្ងៃពិសេសចុងក្រោយសម្រាប់អតិថិជនក្នុងការទទូលបានឱកាសមាស ពីការទិញយករថយន្ត Mercedes-Benz។ ទិញភ្លាមថ្ងៃនេះ ធ្វើឲ្យអតិថិជនចំណេញប្រាក់រាប់ម៉ឺនដុល្លារភ្លាមៗ។

អតិថិជនគួរចាប់ផ្តើមទូរសព្ទទំនាក់ទំនងមកក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ឥឡូវនេះតាមរយៈលេខទូរសព្ទ 023–726–988, 092–826–282, 012–979–872។ គ្រប់រថយន្ត Mercedes-Benz សុទ្ធតែមានលក្ខណៈពិសេសដូចៗគ្នា។ រថយន្តលំដាប់កម្រិតពិភពលោកទាំងនេះផលិត នៅក្នុងប្រទេសអាឡឺម៉ង់។ អាឡឺម៉ង់ គឺជាប្រទេសដែលត្រូវបានពិភពលោកល្បីល្បាញខាងការផលិតរថយន្ត៕