(ភ្នំពេញ)៖ មេបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា បានចាត់ទុកគណបក្សនយោបាយ ដែលចាញ់គណបក្សប្រជាជនកម្ពុជា តាំងពី ឆ្នាំ១៩៩៨មកនោះ គឺជាគណបក្សអសមត្ថភាព និងស្នើឲ្យបក្សនយោបាយទាំងនោះឈប់ធ្វើនយោបាយផងដែរ។

គណបក្សនយោបាយធំៗ ដែលគេដឹងថា ប្រកួតប្រជែងចាញ់តាំងពីឆ្នាំ១៩៩៨មកនោះ មានដូចជាគណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស  សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស ដែលបច្ចុប្បន្នច្របាច់បញ្ចូលគ្នាជាគណបក្សសង្រ្គោះជាតិ។

មេបក្សអំណាចខ្មែរ ដែលគេដឹងថា មានស្ថាបនិកសំខាន់ៗជាអនិកជននៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិកនោះ បានសរ សេរនៅលើ Facebook របស់ខ្លួននាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះថា «ខ្ញុំ ចាត់ទុកលោក ហ៊ុន សែន ដូចជាកីឡាករម្ចាស់ខ្សែ ក្រវ៉ាត់ ទោះជាខ្សែក្រវ៉ាត់ ដែលគាត់កំពុងគ្រងនោះ បានមកដោយរបៀបណាក៏ដោយ គឺខ្ញុំនៅតែទទួលស្គាល់ថា បច្ចុប្បន្នគាត់ជាម្ចាស់ ខ្សែក្រវ៉ាត់។ ហើយខ្ញុំ ចាត់ទុកអ្នកនយោបាយ ដែលចាញ់លោក ហ៊ុន សែន តាំងពីឆ្នាំ ១៩៩៨ មកនោះ ជាកីឡាករចាញ់ ហើយអស  មត្ថភាពក្នុងការដណ្តើមយកខ្សែក្រវ៉ាត់ពីលោក ហ៊ុន សែន។ ទោះចាញ់របៀបណា ក៏អ្នកចាញ់នៅតែមានប្រវត្តិថាចាញ់ដែរ ព្រោះមិន  អាចបំបាក់ម្ចាស់ខ្សែក្រវ៉ាត់ និង មិនអាចដណ្តើមយកខ្សែក្រវ៉ាត់បាន»

លោក សួន សេរីរដ្ឋា ក៏ចង់ឲ្យបក្សនយោបាយ ដែលចាញ់ឆ្នោតជាច្រើនអាណត្តិមកនោះ ហ៊ានទទួលស្គាល់ខ្លួនឯងអសមត្ថភាពផង ដែរ។ លោក សួន សេរីរដ្ឋា បានបញ្ជាក់ដូច្នេះ «ខ្ញុំ ចង់ឲ្យអ្នកចាញ់ទាំងអស់នោះព្រមទទួលស្គាល់ថា ខ្លួនចាញ់ ខ្លួនអសមត្ថភាព។ បើ ទោះបីជាពលរដ្ឋឲ្យឈ្នះ ផ្តល់ជ័យជម្នះឲ្យ ក៏ពួកអ្នកនយោបាយដែលចាញ់លោក ហ៊ុន សែន តាំងពីឆ្នាំ ១៩៩៨ មកនោះ នៅតែចាញ់ ដែរ។ ដូច្នោះ ខ្ញុំ ចង់ឃើញពួកអ្នកចាញ់ទាំងអស់នោះលាលែងឈប់ធ្វើនយោបាយ»

លោក សួន សេរីរដ្ឋា ក៏ចង់ហៅមេដឹកនាំគណបក្សនយោបាយចាញ់ឆ្នោតនោះ ឡើងប្រកួតប្រជែងសមត្ថភាពជាមួយគណបក្សថ្មី ជា សាធារណៈ ដើម្បីរើសយកអ្នកមានសមត្ថភាពម្នាក់ដឹកនាំបក្សប្រឆាំង ទៅប្រកួតដណ្តើមយកខ្សែក្រវ៉ាត់ ពីសម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី នៃកម្ពុជា។ មេបក្សប្រឆាំងរូបនេះ បានបញ្ជាក់ផងដែរថា បើសិនលោកចាញ់ក្នុងការជជែកប្រជែងសមត្ថភាពគ្នាលើវេ  ទិកាសាធារណៈនេះ លោកនឹងផ្ទេរអ្នកគាំទ្ររបស់លោកទាំងអស់ឲ្យទៅគាំទ្រទៅគណបក្សណា ដែលមានសមត្ថភាព៕