(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២១នាក់ទៀត ដែលជាពលករមកពីប្រទេសថៃ។ នៅថ្ងៃម្សិលមិញ ក៏មានអ្នកជំងឺ ១៥៩នាក់ បានព្យាបាលជាសះស្បើយផងដែរ។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកបានប្រាស្រ័យទាក់ទង ឬប៉ះពាល់ដោយផ្ទាល់ ប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ដែលទើបរកឃើញនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖