(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,៦៣០,៩៥៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៨៦,៤៥៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៨៣៣,៥៤១នាក់ (ស្លាប់ ១១៦,៣៦៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៧២៧,៣២១នាក់ (ស្លាប់ ៣០,០៧០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៣៨៤,៣៥៣នាក់ (ស្លាប់ ១២,២២៨នាក់)
* ថៃ ឆ្លងចំនួន ៩០៧,១៥៧នាក់ (ស្លាប់ ៧,៥៥២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៥១,៦០៥នាក់ (ស្លាប់ ១៣,០៧៨នាក់)
* វៀតណាម ឆ្លងចំនួន ២៦៥ ,៤៦៤នាក់ (ស្លាប់ ៥,៤៣៧នាក់)
* កម្ពុជា ឆ្លងចំនួន ៨៤,៨៦០នាក់ (ស្លាប់ ១,៦៦៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,១១៩នាក់ (ស្លាប់ ៤៤នាក់)
* ទ្បាវ ឆ្លងចំនួន ៩,៨៩៤នាក់ (ស្លាប់ ៩នាក់)
* ព្រុយណេ ឆ្លងចំនួន ៦៤០នាក់ (ស្លាប់ ៣នាក់)។