(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៨នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ នេះបពើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើសំណាក ឬដាក់ខ្លួននៅដោឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួនសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 097 595 77 88/ 092 121 383/ 097 775 12 12៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី៖