Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងលើកទឹកចិត្ដរាល់ការប្រតិបត្តិគ្រប់សាសនា

28-03-2016 07:08

(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែង  ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដគាំទ្រ និងផ្ដល់ការលើកទឹកចិត្ដ ដល់គ្រប់សាសនានៅកម្ពុជា ព្រោះសាសនានីមួយៗ សុទ្ធតែអប់រំ  ឲ្យមនុស្សគ្រប់រូបគោរពប្រណិប័តន៍ ផ្លូវចិត្ដ ផ្លូវកាយ ឲ្យប្រព្រឹត្ដតែអំពើល្អនៅក្នុងសង្គម ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់បែបនេះ  ក្នុងពេលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចូលរួមបិទពិធីសូត្រគម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិលើកទី២៥ ឆ្នាំ ២០១៦ នៅវិហារឥស្លាម អាល់សារកាល បឹងកក់ សង្កាត់ស្រះចក រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ការដឹកនាំសាសនាទំាងផ្នែកពុទ្ធចក្រ និងឥស្លាមសាសនា គឺបុគ្គលគោរពប្រណិប័តន៍អំពើល្អ ដូចគ្នា តែត្រង់ថាបុគ្គលនោះ គោរពតាមគម្ពីរ ធម៌អាថ៌ ក្បួនច្បាប់ លិខិតបទដ្ឋានផ្សេងៗ ទោះបីល្អឥតខ្ចោះ យ៉ាងណាក៏ដោយ ក៏នៅ តែមិនទាន់គ្រាប់គ្រាន់ដែរ សម្រាប់ទទួលបានជោគជ័យ ក្នុងការដឹកនាំតាមក្បួនច្បាប់របស់ខ្លួននោះ។ ចំណុចនេះទាមទារឲ្យថ្នាក់ដឹក  នាំ ដោយឲ្យស៊ីចង្វាក់គ្នា។

គួរកត់សម្គាល់ផងដែរថា ជារៀងរាល់ឆ្នាំពិធីសូត្រគម្ពីររបស់សាសនិកឥស្លាម ដែលរៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់ នៃសាសនិក ឥស្លាមកម្ពុជា សហការជាមួយ ក្រសួងធម្មការ និងសាសនានេះ ហើយសម្តេចតេជោ ហ៊ុន សែន តែងបានឧបត្ថម្ភថវិកា ៥០០០  ដុល្លារ សម្រាប់ជួយផ្គត់ផ្គង់លើការចំណាយផ្សេងៗក្នុងពិធីនេះជារៀងរាល់ឆ្នាំផងដែរ៕