(​ប៉ា​គី​ស្ថាន​)៖ យ៉ាងហោច​ណាស់​មនុស្ស ២៥នាក់​បាន​ស្លាប់ និង​១០០​នាក់​ផ្សេង​ទៀត បាន​រងរបួស​នៅក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ខាង​ក្បែរ​សួន​សាធារណៈ​មួយ​ស្ថិត​នៅក្នុង​ទីក្រុង Labore ភាគ​ខាងកើត​នៃ​ប្រទេស​ប៉ា​គី​ស្ថាន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់​ឲ្យដឹងថា អ្នករបួស​ភាគច្រើន​គឺជា​ស្ត្រី និង​ក្មេង ចំណែក​ព័ត៌មាន​លម្អិត​ក្រៅពីនេះ នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ​៕​