(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៨នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្រុងព្រះវិហារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែសីហានេះ។

បើតាមសេចក្តីប្រកាស់របស់រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង២៨នាក់ ភាគច្រើនជាពលរដ្ឋរស់នៅក្រុងព្រះវិហារ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលនៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យល័យរវៀង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៨០៩នាក់ បានព្យាបាលជាសះស្បើយចំនួន ៤៥៩នាក់ ស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៤៨នាក់ទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖