(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) គ្រាដែលអ្នកជំងឺចំនួន២៥នាក់បានជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមសេចក្តីប្រកាស់របស់រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង០៥នាក់ ភាគច្រើនជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយបច្ចុន្នប្បត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី និងមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលនៅវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖