(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញរូបភាពជាច្រើនសន្លឹក បញ្ជាក់ពីបាតុភូតធម្មជាតិ ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិមួយនេះ។

ក្រៅពីការបង្ហាញរូបភាពនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ប្រកាសឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នបាតុភូតធម្មជាតិ Thunderstorm។ បាតុភូតធម្មជាតិ Thunderstorm ជាបាតុភូតធម្មជាតិមួយ​​ដែលកើតឡើងព្រមគ្នា នូវ ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ បាតុភូតនេះ ពុំមាន​មធ្យោបាយណាមួយទប់ស្កាត់កុំឲ្យបាតុភូតនោះ កើតឡើងបានទេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះ។

ព័ត៌មានលំអិតសូមមើលសេចក្តីជូនដំណឹង និងរូបភាព បង្ហាញដោយក្រសួងធនធានទឹក និងឧតុនិយម ដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិច៖