(​អាមេរិក​)៖ បេក្ខភាព​ប្រធានា​ធិ​តី​សហរដ្ឋអាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ ដែល​កំពុង​នាំមុខគេ លោក Donald Trump បាន​ប្រាប់​កាសែត​ញូវយ៉ក​ថា​ម​ថា លោក​បាន​ពិចារណរ​រួចរាល់​ហើយ​ថា នៅ​ពេល​លោក​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី លោក​នឹង​កំណត់​ច្បាប់​ថ្មី គឺ​ឈប់​ទិញ​ប្រេង​ពី​អារ៉ាប៊ីសាអ៊ូឌីត (​អារ៉ាប់​) នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​ញូវយ៉ក​ថា​ម នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា​នេះ​។​

​បេក្ខភាព​ប្រធានាធិបតី​ដែល​សម្បូរ​ដោយ​វោហា​សព្ទ​រូបនេះ បានបញ្ជាក់​ថា អាមេរិកកាំង​អាច​នឹង​ក្លាយជា​ប្រទេស​ទី​១ ដែល​ឈប់​ទិញ​ប្រេង​ពី​អារ៉ាប់ ហើយ​អាច​នឹង​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ផ្សេង​ដែល​ជា​សម្ព័ន្ធមិត្ត​ឈប់​ទិញ​ដូចគ្នា ដរាបណា​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បញ្ចេញ​ទ័ព​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម ISIS ទើប​លោក​យក​ព្រម​ទិញ​ប្រេង​ឡើងវិញ​។​

«​ពិភពលោក​គេ​កំពុងតែ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម ISIS ចុះ​ហេតុអ្វី​បានជា​អារ៉ាប៊ីសាអ៊ូឌីត មិន​ព្រម​ចេញ​ទ័ព​វាយប្រហារ ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​នេះ ឬ​មួយ​មាន​រឿង​អ្វី​នៅ​ពីក្រោម​ខ្នង​»​។ នេះ​ជា​សំដី​របស់​លោក Trump ថ្លែង​ប្រាប់​នៅ​កិច្ចសម្ភាសន៍​៕​