(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងពីការផ្លាស់ប្តូរម៉ោងធ្វើការ ជាបណ្តោះអាសន្ន សម្រាប់មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង នៅផ្សារទំនើបអ៉ីអន១ ផ្សារទំនើបអ៉ីអន២ និងផ្សារទំនើប ជីបម៉ុងណូរ៉ូមល ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

នៅក្នុងសេក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថាសម្រាប់មណ្ឌលផ្តល់សេវាសាធារណៈអ៉ីអន១, អ៉ីអន២ បានផ្លាស់ប្តូរម៉ោងធ្វើការទៅម៉ោង ៩ព្រឹក ដល់ ៩យប់ និងមណ្ឌលនៅជីបម៉ុង ណូរ៉ូម៉ល ពីម៉ោង៩ព្រឹក ដល់ ៨យប់ ៕