(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ American Bridge បានរៀបចំការប្រកួតកីឡាបាល់ទាត់ជុំទី១ សប្តាហ៍ទី៤ រវាងសាខា និងសាខា។

ដោយនៅវេលាព្រឹកថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន២គូ រវាង U19 សាខាទី០៨ ប្រកួតជាមួយ U19 សាខាទី១៥ និង U19 សាខាទី០២ ប្រកួតជាមួយ U19 សាខាទី០១។

ចំណែកពេលរសៀលគឺមាន U13 សាខាទី១៥ ប្រកួតជាមួយ U13 សាខាទី០២ និង U13សាខាទី០១ ប្រកួតជាមួយ U13សាខាទី០៤ ដើម្បីសន្សំពិន្ទុ ឈានទៅវគ្គបន្ត។

សូមជំរាបថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពីសម្រាក់បងប្អូនជាមាតាបិតា។ ចំពោះសាខាទី១៧ ទើបនឹងសម្ពោធនៅថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅថ្មីៗ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្ស ទទួលបានជោគជ័យក្នុងវិថីសិក្សាអប់រំនេះ៕