(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងរវាងរថយន្តដឹកកម្មករចំនួន ២គ្រឿង បានបុកគ្នាពេញពេញទំហឹងបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសកម្មករជាច្រើននាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅព្រលប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវជាតិលេខជាតិ៤១ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានរាយការណ៍នៅយប់ថ្ងៃទី១១ ខែសីហានេះ ថារហូតមកពេលនេះ មិនទាន់អាចបញ្ជាក់ពីចំនួនអ្នកស្លាប់ និងអ្នករងរបួសបាននៅឡើយទេ ខណៈសមត្ថកិច្ចចម្រុះ ព្រមទាំងរថយន្តពេទ្យជាច្រើន កំពុងតែប្រតិបត្តិការជួយសង្គ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ។

បើតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា «អ្នកបើកបររថយន្តទាំង២គ្រឿង បានជាប់នៅក្នុងរថយន្តកូរ៉េទាំង២គ្រឿង រថយន្តនេះដឹកកម្មករ-កម្មាកការិនីធ្វើការរោងចក្រដូចគ្ន»។

 

សម្រាប់ព័ត៌មានលម្អិតចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អង្គភាពព័ត៌មាន Fresh News នឹងផ្សាយបន្ថែមទៀត៕