(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៤នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) ជាសះស្បើយចំនួន១៥៥នាក់ និងស្លាប់២នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ។

សូមជម្រាបថា គិតមកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៣៣០០នាក់ ព្យាបាលជាសះស្បើយចំនួន ៣០៥០នាក់ កំពុងសម្រាកព្យាបាលចំនួន ១៩៧នាក់ និងស្លាប់ចំនួន៥៣នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖