(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកទុក្ខ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ចំពោះមរណភាពឧបាសក ឈន សម្បត្តិ ត្រូវជាឪពុកបង្កើត។ នេះបើយោងតាមលិខិតរំលែកទុក្ខ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

សារលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ មានខ្លឹមសារយ៉ាងដូច្នេះថា៖

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ខ្ញុំមានសេចក្តីរន្ធត់តក់ស្លុតឥតឧបមាក្រោយពីទទួលបានដំណឹងដ៏សែនក្រៀមក្រំថា ឧបាសក ឈន សម្បត្តិ បានទទួលមរណភាព បានទទួលមរណភាពនៅថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៦៖៣០នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគាពាធ។

ក្នុងបរិយាកាសក៏សែនក្តុកក្តួលនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយអាឡោះអាល័យជាអនេក និងចូលរួមរំលែកមរណទុក្ខក៏សែនក្រៀមក្រំជាមួយឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ពន្ធនាគារ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឧបាសក ឈន សម្បត្តិ ដែលត្រូវលោកឪពុក ឪពុកក្មេក ជីតា និងជីទូត ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ព្រមទាំងចៅៗជាទីស្រលាញ់។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមប្រោសប្រទានសព្វសាធុការពរជ័យជូនវិញ្ញាណក្ខន្ធ ឧបាសក ឈន សម្បត្តិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕