(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ីហ្ស៊ីខម ជាក្រុមហ៊ុមផ្គត់ផ្គង់សេវាអ៊ីនធឺណិត ឈានមុខគេមួយ នៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៧ នៅថ្ងៃរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ បានប្រារព្ធពិធីអបអរសាទរខួប៨ឆ្នាំរបស់ខ្លួន នាសណ្ឋាគារកំាបូឌីយ៉ាណា ។

ខួប៨ឆ្នាំនេះ ក្រុមហ៊ុនអ៊ីហ្ស៊ីខម ក៏បានប្រគល់រង្វាន់កិត្ដិយស ដល់បុគ្គលិកបម្រើការងារជាច្រើនឆ្នាំរបស់ខ្លួន, ពិសារភោជនាហារ, ការប្រគុំតន្ដ្រីច្រៀងកំសាន្ដ រួមជាមួយនឹងចាប់ឆ្នោតផ្សងសំណាងទៀតផង។

អ៊ីហ្ស៊ីខម ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត ដែលនាំមកជូននូវបច្ចេកវិទ្យាថ្មីៗ ដើម្បីរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ភាព ជឿនលឿនរហ័ស គ្រប់ផ្នែកនៅកម្ពុជាផងដែរ។ ពិសេស ក្រុមហ៊ុននេះ បានទិញយកក្រុមហ៊ុន ខ្សែកាប្លិ៍អុបអិក Telcotech  ដែលជាសមាជិកមួយនៃបណ្ដាញ Asia America Gateway ដោយមានបណ្ដាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រ កម្រិតបញ្ជូនខ្ពស់ ចម្ងាយ ២០.០០០គីឡូម៉ែត្រ ដែលតភ្ជាប់សហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ ។

កាន់តែអស្ចារ្យនោះ ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានផ្ដល់សេវាអ៊ីនធឺណិត ដែលមានល្បឿនលឿន និងឥតគិតថ្លៃ ដល់សាកលវិទ្យាល័យ និងវិទ្យាល័យធំៗនៅកម្ពុជា ដោយក្នុងនោះ សិស្សានុសិស្សប្រមាណ ៦៥.០០០នាក់ ទទួលបានសេវានេះ ដើម្បីភ្ជាប់ទំនាក់ទំនងរបស់ពួកគេទៅកាន់ពិភពលោកផងដែរ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន ថែមទាំងឧបត្ថម្ភក្នុងគម្រោង Development Innovations របស់ទីភា្នក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិឌ្ឍអន្ដរជាតិ (USAID) ដើម្បីលើកកម្ពស់ការសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗក្នុងចំណោមប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គម្រោងដែលក្រុមហ៊ុនឧបត្ថម្ភនាពេលថ្មីៗនេះ គឺគម្រោងសន្ដិសុខកេរ្ដិ៍ដំណែល ដោយក្រុមហ៊ុន បានផ្ដល់នូវបច្ចេកវិទ្យា ដើម្បីរក្សាទុកឯកសារប្រវត្ដិសាស្រ្ដ រួមមាន រូបថត ឯកសារជាសម្លេង និងវីដេអូ ដែលប្រមូលផ្ដុំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ដីពីសម័យខែ្មរក្រហម និងសារៈសំខាន់ផ្សេងៗទៀត៕