(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចឱ្យបើកដំណើរការឡើងវិញដំណើរការអាជីវកម្មលក់ដូរ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ និងបើកឱ្យដំណើរការឡើងវិញដំណើរការអាជីវកម្មលក់ដូរ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម «ដារាសំណាង»។

បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ទីតាំងផ្សារ និងអាជីវកម្មពាណិជ្ជកម្មទាំង២នេះ នឹងត្រូវបើកឱ្យដំណើរការឡើងវិញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖