(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ រកឃើញអ្នកជំងឺកូវីដ១៩ចំនួន៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួនសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខទូរស័ព្ទលេខ៖ 097 595 77 88/ 092 121 383/ 097 775 12 12៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី៖