(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,២១៤,៤៩៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៧៥,៦២៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៧១៨,៨២១នាក់ (ស្លាប់ ១១០,៦១៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៦៧៦,១៥៦នាក់ (ស្លាប់ ២៩,២២០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,២៩៩,៧៦៧នាក់ (ស្លាប់ ១១,១៦២នាក់)
* ថៃ ឆ្លងចំនួន ៧៩៥,៩៥១នាក់ (ស្លាប់ ៦,៥៨៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៣៧,៥៦១នាក់ (ស្លាប់ ១២,២៣៤នាក់)
* វៀតណាម ឆ្លងចំនួន ២២៨,១៣៥នាក់ (ស្លាប់ ៤,១៤៥នាក់)
* កម្ពុជា ឆ្លងចំនួន ៨២,៨៩៨នាក់ (ស្លាប់ ១,៦០២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,៨៩០នាក់ (ស្លាប់ ៤២នាក់)
* ទ្បាវ ឆ្លងចំនួន ៨,៨៧៦នាក់ (ស្លាប់ ៨នាក់)
* ព្រុយណេ ឆ្លងចំនួន ៤៤០នាក់ (ស្លាប់ ៣នាក់)