(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៥៤ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ភាគច្រើនជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខណៈព្យាបាលជាសះស្បើយចំនួន ១៦៣នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់នេះ។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ៥៤នាក់ ក្នុងនោះអ្នកជំងឺចំនួន ៥នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងអ្នកជំងឺចំនួន ៤៩នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៥,៣៥០ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,៦១៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៧៣៥ករណី បានព្យាបាលជាសះស្បើយចំនួន ១,៧៥៣នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៥៨៨នាក់ និងស្លាប់បាត់បង់ជីវិត ៩នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖