(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែសីហានេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង៥នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក។

សូមជម្រាបថា រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តក្រចេះ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៤៤៦នាក់ ព្យាបាលជាសះស្បើយចំនួន ២៧២នាក់, ស្លាប់ចំនួន០៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៦៦នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ៖