(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២០ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី និងជួញដូរ១៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៤នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,៦៩៩ករណី ឃាត់មនុស្ស៨,៣៤៥នាក់ (ស្រី៤៨៧នាក់)៕