(ភ្នំពេញ)៖ ជំនួសមុខឱ្យមាតាបិតា-អាណាព្យាបាលរបស់កុមារ-យុវវ័យទាំងអស់ក្នុងរាជធានីភ្នំពេញ និងតាងនាមក្រុមប្រឹក្សា គណៈ អភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ។

លោក ឃួង ស្រេង បានលើកឡើងថា ការដាកច់េញយុទ្ធនាការនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការកំសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ និងការការពារអាយុជីវិតប្រជាជន ប្រឆាំងនឹងជំងឺរាត់ត្បាតសកលកូវីដ-១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំដ៏ឧត្តុង្គឧត្តមបំផុត៕

ខាងក្រោមនេះជាសារលិខិតរបស់ លោក ឃួង ស្រេង៖