(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) នៅទីបញ្ជាការយោធភូមិភាគទី៥ និងគ្រប់ទីតាំងផ្សេងទៀតក្នុងទិសយោធភូមិភាគទី៥ ក៏បានដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នេះផងដែរ។

លោកមេបញ្ជាការ បានថ្លែងថា វ៉ាក់សាំង Astra Zeneca ដែលចាក់ជូនកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

លោកបន្តថា «ទោះបីជាទទួលបានការវ៉ាក់សាំង ទាំង២ដូស និង៣ដូសហើយ សូមបន្តចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣ការពារ និង៣កុំ»

ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសយោធភូមិភាគទី៥ ទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ កងកម្លាំងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង ពិសេសកន្លងជួរមុខនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ដោយរឹតបន្តឹងត្រួតពិនិត្យចំពលកករឆ្លងដែនខុសច្បាប់ជាដើម៕