(បន្ទាយមានជ័យ)៖ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងមន្ត្រីរាជការជួរមុខ ដែលនូវសេសសល់ពីម្សិលមិញ។

វ៉ាក់សាំងដូសជំរុញដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនមកខេត្តបន្ទាយមានជ័យ សម្រាប់មន្ត្រីរាជការស៉ីវិល គ្រូពេទ្យគ្រូបង្រៀន អាជ្ញារដែនដីគ្រប់ថ្នាក់ប្រមាណ ១៣,៦០០ ដូស បានកំពុងដំណើរការចាក់ចាប់ពីថ្ងៃទី៨ សីហា ដោយឡែកសម្រាប់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទបានដំណើរការចាក់ថ្ងៃទី៩ សីហា ប្រមាណ ១០,០០០ ដូស សម្រាប់ការចាក់ត្រូវបានរៀបចំដោយគោរពវិធានសុខាភិបាលតាមទីតាំងនីមួយៗ។

លោក អ៊ុ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំង Asutra Zenega ដែលចាក់ជូនមន្ត្រីជួរមុខ កម្លាំងជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

អភិបាលខេត្តបន្ទាយមានជ័យបានបន្តថា ទោះបីជាទទួលបានការវ៉ាក់សាំងទាំង ២ ដូស និង ៣ ដូសហើយ សូមបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣ការពារ និង៣កុំ។

ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បានគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕