(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្រកងរាជអាវុធហត្ថខេត្តបន្ទាមានជ័យ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astrazeneca ដូសទី៣ (ដូសជំរុញ) ដល់មន្ត្រីកងរាជអាវុធហត្ថទូទាំងខេត្ត សរុបចំនួន ៣៤២នាក់។

វ៉ាក់សាំងប្រភេទ Astrazeneca សម្រាប់ចាក់ដូសទី៣ ជូនមន្ត្រីរាជការជួរមុខនេះ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចាក់ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សរុបចំនួន ៣៤២នាក់។

វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន១៣,០០០ដូស ត្រូវបានដឹកតាមឧទ្ធម្ភាគច្រក មកដល់ទឹកដីខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ សម្រាប់ចាក់ជូនមន្ត្រីរាជការស៊ីវិលរួមមាន៖ យោធា គ្រូពេទ្យ និងអ្នកពាក់ព័ន្ធជាមួយពលរដ្ឋដែលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដជាដើម៕