(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,០៤០,៣០៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៦៩,៩៥៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៦៦៦,០៣១នាក់ (ស្លាប់ ១០៧,០៩៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៦៥៨,៩១៦នាក់ (ស្លាប់ ២៩,១២២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,២៦២,៥៤០នាក់ (ស្លាប់ ១០,៧៤៩នាក់)
* ថៃ ឆ្លងចំនួន ៧៥៦,៥០៥នាក់ (ស្លាប់ ៦,២០៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣២៩,៥១៦នាក់ (ស្លាប់ ១១,៧៧៦នាក់)
* វៀតណាម ឆ្លងចំនួន ២១០,៤០៥នាក់ (ស្លាប់ ៣,៣៩៧នាក់)
* កម្ពុជា ឆ្លងចំនួន ៨១,៨៩១នាក់ (ស្លាប់ ១,៥៦២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,៧៦៤នាក់ (ស្លាប់ ៤២នាក់)
* ទ្បាវ ឆ្លងចំនួន ៨,៣៩២នាក់ (ស្លាប់ ៨នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៤៧នាក់ (ស្លាប់ ៣នាក់)៕