(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៣២ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ភាគច្រើនជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខណៈព្យាបាលជាសះស្បើយចំនួន ១០នាក់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ៣២នាក់ ក្នុងនោះអ្នកជំងឺចំនួន ៤នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងអ្នកជំងឺចំនួន ២៨នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៥,២៦២ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,៦០០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៦៦១ករណី បានព្យាបាលជាសះស្បើយចំនួន ១,៣៦០នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៨៩៣នាក់ និងស្លាប់បាត់បង់ជីវិត ៩នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖