(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២១នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) ជាសះស្បើយចំនួន៤៣នាក់ និងស្លាប់១នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ។

សូមជម្រាបថា គិតមកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៣,២៣២នាក់ ព្យាបាលជាសះស្បើយចំនួន ២,៨៩៥នាក់ កំពុងសម្រាកព្យាបាលចំនួន ២៨៧នាក់ និងស្លាប់ចំនួន៥០នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖