(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១ ៨ឆ្នាំឡើងទៅ ដែលខកខានមិនបានទទួលបានវ៉ាក់សាំង នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង នាពេលកន្លងទៅ និងអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំផងដែរ សូមទៅទទួលការចាក់វ៉ាក់សាំងចា ប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ នាពេលកន្លងទៅ មានប្រជាពលរដ្ឋមួយចំនួនខកខានមិនបានមកទទួលការចាក់វ៉ាក់សាំង ក្នុងនោះមានដូចជា អ្នកជាប់អនុវត្តវិធានការចត្តាឡីស័ក អ្នកចេញទៅធ្វើការនេសាទរយៈពេលយូរ និងអ្នកខ្លះទៀតធ្វើការនៅក្រៅខេត្ត។ ម្យ៉ាងទៀត ក៏មានយុវជនខ្លះមិនទាន់គ្រប់អាយុ ១៨ឆ្នាំផងដែរ។

ដូច្នេះហើយទើបរដ្ឋបាលខេត្ត ប្រឹងប្រែងរៀបចំការផ្ដល់វ៉ាក់សាំងនេះជូនដល់ប្រជាពលរដ្ឋទាំងនោះបន្តទៀត ដូច្នេះប្រជាពលរដ្ឋខាងលើអាចទៅទទួលការចាក់វ៉ាក់សាំងនេះ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ខាងក្រោមនេះគឺជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖