(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់សហមេធាវីលោក កឹម សុខា បានឲ្យដឹងថា លោក កឹម សុខា មិនពាក់ពន្ធ័មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី កាលពីពេលថ្មីៗនេះទេ។

សេចក្តីប្រកាសរបស់លោក ចាន់ ចេន សហមេធាវីលោក កឹម សុខា បានសរសេរនៅលើ Facebook នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឲ្យដឹងថា «ក្នុងនាមខ្ញុំជាមេធាវី និងជាសហការីរបស់ឯកឧត្តម កឹម សុខា ខ្ញុំសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា ឯកឧត្តម កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយលោក សម រង្សី កាលពីពេលថ្មីៗនេះទេ។ ជាពិសេស ឯកឧត្តម កឹម សុខា ក៏មិនអនុញ្ញាតឲ្យយកឈ្មោះគាត់ទៅប្រើប្រាស់ និងភ្ជាប់ជាមួយនោះឡើយ»