(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ដូសលើកទី៣(ដូសជំុរុញ) ជូនមន្ត្រីរាជជួរមុខដើម្បីបង្កើប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩។

ការទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ដោយមានការអញ្ជើញទទួលចាក់វ៉ាក់សាំងលើកទី៣ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីសុខាភិបាលរួមទាំងមន្ត្រីរាជការក្រោមឱវាទជាមន្ត្រីដែលប្រឈមខ្លាំង។

លោកវេជ្ជបណ្ឌិត ទៅ មុឹង បានឲ្យដឹងថា ក្រោយពីទទួលថ្នាំវ៉ាក់សាំង AstraZeneca កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ អនុគណៈកម្មការចំពោះកិច្ចការវាក់សាំងការពារកូវីដ១៩ បានរៀបចំវ៉ាក់សាំងនោះលើកទី៣ជូនមន្ត្រីរាជការជួរមុខនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ដើម្បីស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩។

លោកវេជ្ជបណ្ឌិត ទៅ មុឹង បានបន្តថា ការរៀបចំចាក់វ៉ាក់សាំងដុសលើកទី៣នេះ គឺអនុគណៈការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ តែមន្ត្រីជួរមុខទាំងអស់នោះពួកគាត់មានការប្រឈមខ្លាំងជាងគេក្នុងការដែលទទួលពលករខ្មែរយើងដែលវិលត្រឡប់ពីប្រទេសថៃចូលស្រុកវិញដែលរាជរដ្ឋាភិបាលនិងប្រកាសឱ្យពលករខ្មែរវិលចូលស្រុកវិញ ដើម្បីធ្វើការព្យាបាលក្នុងប្រទេសខ្លួនឯងវិញ បើមានវិជ្ជមានកូវិដ១៩។

ដូច្នេះក្រុមការងាររៀបចំចាក់វ៉ាក់សាំងដុះទី៣ សម្រាប់មន្ត្រីជួរមុខ និងរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣ ឲ្យបានគ្រប់ៗគ្នាហើយវ៉ាក់ដែលត្រូវចាក់ជូនមន្ត្រីជួរមុខដើម្បីបង្កើប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩ មានចំនួន៣,៧៦០ដូស។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ។

កាលពីដើមខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទDelta ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង ប្រភេទAstraZeneca (ជាដូសជំរុញ) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន Sinopharm ឬ Sinovac។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតផងដែរ៕