(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៥៦នាក់ ខណៈអ្នកជំងឺចំនួន ៧៥០នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨១,៨៩១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៥,៤៩៥នាក់ និងស្លាប់សរុបចំនួន ១៥៦២នាក់៕