(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣(ដូសជំរុញ) ជូនមន្ត្រីជួរមុខទូទាំងខេត្តចំនួន ២ទីតាំង គឺនៅសាលប្រជុំធំសាលាខេត្ត និងនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត។

មន្ត្រីជួរមុខដែលទទួលបានវ៉ាក់សាំងដូសទី៣ទាំងនោះ រួមមាន៖ យោធា គ្រូពេទ្យ និងអ្នកពាក់ព័ន្ធជាមួយពលរដ្ឋដែលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដជាដើម។

អភិបាលខេត្តបន្ទាយមានជ័យមានលើកឡើងថា វ៉ាក់សាំងដែលចាក់ជូនមន្ត្រីជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនមន្ត្រីរាជការ
ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយប្រជាពលរដ្ឋត្រូវគោរពដឹងគុណចំពោះសម្តេច៕