(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការធ្វើចត្តាឡីស័ក (ប្រសាសន៍ ជាង១៤នាទី)

២៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក

៣៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៨៨នាក់ ខណៈជាសះស្បើយ៦២៤នាក់

៤៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០១លាន ៦៩ម៉ឺននាក់ ស្លាប់ជាង ៤លាន ២៨ម៉ឺននាក់ និងជាសះស្បើយជាង ១៨១លាន ៤៤ម៉ឺននាក់!

៥៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ១៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៦៖ កំណត់់ត្រាថ្មីទៀតហើយ! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ «២១,៣៧៩នាក់» និងអ្នកជំងឺ «១៩១នាក់ទៀតស្លាប់» ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៧៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន៦៧ករណីថែមទៀត

៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ១២០,៩៤៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៥៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៩៖ សម្តេចតេជោ ហ៊ុន សែន ទាត់ចោលសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់បុគ្គលម្នាក់ឈ្មោះ ស៊ុន ចន្ធី

១០៖ ចិនរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១២៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១១៖ មជ្ឈមណ្ឌល CDC អាមេរិក៖ «អ្នកដែលចាក់វ៉ាក់សាំងពេញលេញ ហើយឆ្លងជំងឺកូវីដ-១៩ ពួកគេអាចចម្លងជំងឺនេះ ទៅកាន់អ្នកដទៃទៀតបាន»

១២៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Novavax ពន្យារពេលជាថ្មីទៀត ក្នុងដាក់ពាក្យស្នើសុំសិទ្ធិប្រើប្រាស់ ដោយសារជួបបញ្ហាមួយចំនួន

១៣៖ ប្រមុខ UN អំពាវនាវឲ្យមានវឌ្ឍនភាពឆ្ពោះទៅរកពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ

- ព័ត៌មាន Fresh News Plus

១៖ ដោយសារហិរញ្ញវត្ថុ FC Barcelona ប្រកាសថា Messi ចាកចេញពីក្លិប

២៖ Samsung ក្ដោបក្ដាប់ទីផ្សារស្មាតហ្វូនប្រភេទ Foldable (អេក្រង់បត់) បានរហូតដល់ ៨៨ភាគរយនៅក្នុងឆ្នាំនេះ

៣៖ តារាម៉ូដែលល្បី Kendall Jenner អះអាងថា ក្រុមហ៊ុនម៉ាកល្បីរបស់អ៉ីតាលី ប្តឹងទាមទារសំណង ១.៨លានដុល្លារពីរូបនាង គឺគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ

៤៖ កីឡាករទោចក្រយានកម្ពុជា ៣រូបចូលរួមប្រកួតនៅអឺរ៉ុបលើកដំបូង ក្រោយបោះជំរំហាត់ជិត ២ខែនៅបារាំង

៥៖ Man City ទិញបានខ្សែបម្រើ Jack Grealish ពី Aston Villa ជាផ្លូវការក្នុងតម្លៃ ១០០លានផោន

៦៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ៖ ការចែករំលែកវីដេអូ លើប្រព័ន្ធសង្គមពីព្រឹត្តិការណ៍ Tokyo Olympics មិនត្រូវបានអនុញ្ញាតនោះទេ

៧៖ Liverpool បន្តកិច្ចសន្យាថ្មីជាមួយអ្នកចាំទីតម្លៃថ្លៃ Alisson ដល់ឆ្នាំ២០២៧

៨៖ Apple នឹងត្រួតពិនិត្យរូបថតមុនពេល Upload ចូល iCloud ដើម្បីស្វែងរករូបភាពដែលរំលោភបំពានលើកុមារ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)