(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៤នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី និងប្រកាសដោយក្រសួងសុខាភិបាលកាលពីព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែសីហានេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានបញ្ជាក់ពីករណីជាសះស្បើយអ្នកជំងឺចំនួន៥៨នាក់ និងស្លាប់០១នាក់។

រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង៖