(ភ្នំពេញ)៖ លោក លី ប៊ុនឡុង អាយុ ៤១ឆ្នាំ បានទទួលមរណភាព នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៤ល្ងាច ដោយរោគាពាធ ពោលគឺមិនមែនដោយសារជំងឺកូវីដ១៩ទេ។

សពត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវីឡាលេខ 34H ផ្លូវ344a សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ ក្នុងបុរីវិមានភ្នំពេញ វិថីឯកឧត្តមជា សុផារ៉ា ភ្នំពេញ។

សេចក្តីជូនដំណឹងនេះ ជាការគោរពជម្រាបជូនលោក លោកស្រី និងសាធារណជនទាំងអស់ ដើម្បីជូនជ្រាប និងមេត្តាចូលរួមរំលែកមរណទុក្ខជាមួយ លោកស្រី គាង ឃុន្នី និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព៕