(ភ្នំពេញ)៖​ Facebook «រឿងពិត CNRP» នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ បានបង្ហោះសារសម្លេងឆ្លងឆ្លើយ វគ្គពិសេសទី៨ «ស្រីស្នេហ៍របស់លោក កឹម សុខា (អាមុំ) ទទួលស្គាល់ថា សំឡេងឆ្លើយឆ្លងគ្នានោះ គឺជាសំឡេងពិតរបស់នាងនិយាយជាមួយលោក កឹម សុខា ដែលគេថតបាន! (សំឡេងឆ្លើយឆ្លងគ្នាថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦)។

Facebook បានបន្តសរសេររៀបរាប់ថា៖ «ការពិតត្រូវបានលាតត្រដាងហើយ គឺគ្មានអ្វីជាអាថ៌កំបាំងទៀតនោះទេ។ ថ្ងៃនេះខ្ញុំសូមទម្លាយនូវសំឡេងឆ្លើយឆ្លងគ្នារវាងស្រីស្នេហ៍របស់លោក កឹម សុខា ឈ្មោះ ខុម ច័ន្ទតារ៉ាទី ហៅអាមុំ និយាយមួយអង្គរក្សរបស់លោក កឹម សុខា ភ្លាមៗនៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីបែកធ្លាយខ្សែអាត់សំឡេងសាសងគ្នាដែលជារឿងអាស្រូវរបស់លោក កឹម សុខា និយាយជាមួយអាមុំ ក្រោយពីរឿងរ៉ាវស្នេហានោះបានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់អាមុំ ដាក់ឈ្មោះថា Mon Srey។ សំឡេងអាមុំ និយាយជាមួយអង្គរក្សរបស់លោក កឹម សុខា នាយប់នោះ គឺអាមុំបានបញ្ជាក់យ៉ាងច្បាស់ថា « បងអីឡូវគេល្បីពេញហ្នឹង គេថតសំឡេង ថតអីបាន….)»។

សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទរវាងអាមុំ ជាមួយអង្គរក្សរបស់លោក កឹម សុខានៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីបែកធ្លាយរឿងអាស្រូវដូចខាងក្រោម៖

រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី៨

រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី៨បែកធ្លាយ សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទរវាងអាមុំ ជាមួយអង្គរក្សរបស់លោក កឹម សុខានៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីបែកធ្លាយរឿងអាស្រូវ ដូចខាងក្រោម៖

Posted by រឿងពិត CNRP on Friday, March 25, 2016