(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិបានរៀបចំ «សន្និបាតក្រុមប្រឹក្សាជាតិលើកទី២» នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមការចូលរួមពីលោក សម រង្ស៊ី (Video Conference) និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (នៅក្នុងខ្សែអាត់សម្លេងដែលបែកធ្លាយ លោក កឹម សុខា បានឲ្យលុយស្រីស្នេហ៍) ព្រមទាំងបាននឹងកំពុងជាប់ពាក់ព័ន្ធនឹងករណីរឿងអាស្រូវផ្លូវភេទផងដែរ។  

យោងតាមសេចក្តីអំពាវនាវរបស់ គណបក្សសង្រ្គោះជាតិ សន្និបាតក្រុមប្រឹក្សាជាតិនេះ មានការចូលរួមពីបណ្តាថ្នាក់ដឹកនាំបក្សមកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេសប្រមាណ ១,៥០០នាក់៕