(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៨នាក់ ខណៈអ្នកជំងឺ ៦២៤នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨០,៨១៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៧៤,០៤៥នាក់ និងស្លាប់សរុបចំនួន ១,៥២៦នាក់៕