(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ ដែលជាប្រធានក្រុមប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៃយោធភូមិភាគទី៥ និងក្រុមការងារ បានចុះត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋស្ថិតនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

គួរជម្រាបថា ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះនេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

ក្នុងសកម្មភាពចុះត្រួតពិនិត្យនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នោះ ឧត្តមសេនីយ៍ទោ សេង ធារិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ដែលចំណុះយោធភូមិភាគទី៥ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ប្រកបដោយភាពយ៉ាងរលូន៕